ព័ត៌មានជាតិ

អាហារ ៥​យ៉ាង ​ដែល​ធ្វើឲ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ​

​ការថែរក្សា​សុខភាព និង​សម្រស់​គឺជា​ចំណុច​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា គ្រប់​វ័យ​តែងតែ​យកចិត្តទុកដាក់ ជាពិសេស​គឺ​សម្រាប់​មនុស្ស​ស្រី សម្រស់​គឺជា​រឿង​សំខាន់បំផុត​។​

​សកម្មភាព របប​ទទួលទាន និង​ទង្វើ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​បាន​ជួយ​ឲ្យ​សុខភាព និង​សម្រស់​របស់​អ្នក​នៅ​ក្មេង​ជា​វ័យ គ្រាន់​តែ​ចំណុច​មួយចំនួន​លោក​អ្នក​មិន​បានដឹង​តែប៉ុណ្ណោះ​។ នៅពេលនេះ ដំណឹង សូម​បញ្ហា​នូវ​អាហារ ៥​យ៉ាង​ដែល​ធ្វើឲ្យ​សម្រស់​របស់​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ​។​

១. ដំឡូង​ផ្អែម​
​សារធាតុ​ការ៉ូ​បាន​ធ្វើឲ្យ​សាច់​ដំឡូង​មានពណ៌​ក្រហម និង​មាន​រសជាតិ​ផ្អែម និង​បាន​ជួយ​ប្រយុទ្ធ​ប្រចាំ​ទៅលើ​កោសិកា​ដែល​បណ្ដាលឲ្យ​មាន​ភាពចាស់ នៅពេល​ពេល​ទទួលទាន​ដំឡូង​ផ្អែម​ច្រើន​វា​បាន​ជួយ​ឲ្យ​ស្បែក​ស្អាត​។​

២. ត្រី​សា​ម៉ុង​
​តាម​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ត្រី​សា​ម៉ុង ក្នុង​រយៈពេល ៥​ថ្ងៃ​ម្ដង បាន​ជួយ​ការ​ជំងឺមហារីក ជា​ពិសេស​បាន​បង្កើត​នូវ​កោសិកា​ដែល​ខូច រួម​នឹង DNA ព្រមទាំង​បាន​ធ្វើឲ្យ​ស្បែក​ស្អាត និង​សម្រស់​ក្មេង​ជាង​វ័យ​។ ប្រជាជន​ជប៉ុន​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ត្រី​សា​ម៉ុង ជា​ពិសេស​ស្ត្រី​ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ត្រី​ជប៉ុន​មាន​អាយុ​ច្រើន​ជាង​គេ​លើ​កលោក​។​

៣. ប៉េង​ប៉ោះ​
​ជា​អាហារ​ដែល​ងាយស្រួល​រក ហើយ​ភាគច្រើន​គេ​តែងតែ​យក​វា​ទៅ​ធ្វើ​ជា​បន្ថែម និង​ម្អូប​។ សារធាតុ​ពណ៌​ក្រហម​ដែល​នៅជាប់​នឹង​សាច់​ប៉េងប៉ោះ​សម្បូរ​ដោយសារតែ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ដែល​ជា​ស្រទាប​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​។ អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​របស់​ប៉េងប៉ោង​នឹង​ទទួលបាន​នៅពេល​ដែល​លោកអ្នក​ញ៉ាំ​វា​ជាមួយនឹង​ប្រេង​អូ​លីវ​។​

៤. អាហារ​ពពួក​ផ្លែក្រូច​
​វីតាមីន C បាន​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ កម្ចាត់​ភាព​ចាស់​ជ្រាវ​ជ្រួញ ជួយ​ការពារ​កម្ដៅ UV ហើយ​វា​ត្រូវបាន​គេ​រកឃើញ​ច្រើន​បំផុត​នៅក្នុង​ពពួក​ផ្លែ​ក្រូច​។​

៥. ពពួក​អាហារ​បៃតង​
​ពពួក​អាហារ​ដែល​មាន​ពណ៌​បៃតង់​សុទ្ធតែ​មាន​អត្ថប្រយោជន៍ ជាពិសេស​គឺ​វា​បាន​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​ដោយ​ថាមពល​ព្រះអាទិត្យ ផ្ទុយទៅវិញ វា​បាន​ជួយ​លុបបំបាត់​ស្នាម​ជ្រួញ និង​បង្កើត​សម្រស់​ឲ្យ​ក្មេ​ងជាង​វ័យ​៕​

 

 

មតិយោបល់