ព័ត៌មានជាតិ

សន្តិសុខយាមនៅសណ្ឋាគារជីជីភីម្នាក់ ត្រូវចោរគំរាមលួចយកទូរស័ព្ទ និងអាយកូមទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ ​បុរសម្នាក់ជាសន្តិសុខយាមនៅសណ្ឋាគារជីជីភី ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពចូលលួចទូរស័ព្ទនិងអាកូម ហើយគេចខ្លួនបាត់ ខណៈកំពុងដេកលក់មួយភាំង។

​ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចសណ្ឋាគារជីជីភី​ តាមបណ្តោយផ្លូវ៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ខណ្ឌចំការមន ​រាជធានីភំ្នពេញ​។ ​

ជនរងគ្រោះឈ្មោះ អ៊ូ​ ម៉ា​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរសន្តិសុខ​ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។ សម្ភារៈដែលបាត់នោះ​មាន​ ទូរស័ព្ទដៃម៉ាក Huawei មួយគ្រឿង អាយកូមមួយគ្រឿង។

​តាមសម្តីសន្តិសុខជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដាក់ទូរស័ព្ទសាកថ្ម ចំណែកអាកូមបានទុកនៅជិតគ្នាផងដែរ ហើយក៏បានសម្រាកមួយភាំង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូវីវ៉ាកញ្ចាស់មួយគ្រឿងមកធ្វើសកម្មភាពលួចទូរស័ព្ទ និងអាកូមភ្លាមនោះរូបគាត់ក៏ភ្ញាក់ទាត់តែត្រូវបានជនសង្ស័យយកកាំបិតមកគម្រាមដោយសាររូបគាត់តែម្នាក់ឯងទើបមិនហ៊ានតតាំងត្រូវជនសង្ស័យរត់គេចខ្លួនបាត់។ ​

ក្រោយពលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុសួរនាំហើយបានត្រឹមអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕

មតិយោបល់