ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រី​ជាប់កិច្ចសន្យា​មន្ទី​រផែនការ​ ខេត្ត​កោះ​កុង ក្រោយជិះម៉ូតូអត់ស្លាកហើយជិះរត់!

ភ្នំពេញៈ យុវជន២នាក់​ជិះម៉ូតូហុងដាមួយគ្រឿងគ្មានស្លាកលេខ ខណៈឃើញសមត្ថកិច្ចក៏ព្យាយាមគេចខ្លួនតែមិនរួចក៏ត្រូវបានមត្ថកិច្ចដេញឃាត់ជាប់។ ដោយឡែកបក្ខពួកចំនួន៤នាក់ជិះម៉ូតូ២គ្រឿងទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១និង៣៥នាទី​យប់​ ថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ ផ្លូវ១៨៣​ កែង​ផ្លូវ​ម៉ៅសេងទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ហើយ​ឃាត់​ខ្លួន​បាននៅ​ចំណុចស្តុប​ ពេទ្យ​ចិន​ ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​បឹងកេងកង​១​ ខណ្ឌចំការមន​ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនមានឈ្មោះ​ អ៊ឹង​ ប៊ុនលៀង​ អាយុ​២១ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅ​ ភូមិ​អូរបែកក្អម​ សង្កាត់​អូរបែកក្អម​ ខណ្ឌសែន​សុខ ។​ ចំណែក​ម្នាក់​ទៀត​ មា​ន​ឈ្មោះ​ វ៉ា​ ពិសឹទ្ធ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបរ មន្ត្រី​ជាប់កិច្ចសន្យា​មន្ទី​រផែនការ​ ខេត្ត​កោះ​កុង​ ស្នាក់នៅ​ ខេត្តកោះ​កុង​ ។

ដកហូត​ម៉ូតូ​ ម៉ាក​ឌ្រីមសង់​ សេរី​ឆ្នាំ​២០១៨​ ពណ៌ខ្មៅ​ អត់មាន​ស្លាកលេខ​មួយគ្រឿង​ និង​កាបូប​ស្ពាយ​ របស់​មនុស្ស​ស្រី​មួយ​ ។

តាមសម្តី​ មេប៉ុស្តិ៍ទំនប់​ទឹក​ បានអោយ​ដឹង​ថា​ មុននឹង​ឈាន​ទៅការឃាត់ខ្លួន​ជនសង្ស័យ​ ទាំង​២នាក់​នេះ​បាន​ គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​ បាន​ធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ ខណៈមកដល់​ចំណុច​ផ្លូវ​១៨៣​កែងនិង​ផ្លូវ​ម៉ៅសេងទុង​ ក៏ស្រាប់តែ​ប្រទះ​ឃើញ​ បុរស​ចំនួន​៦នាក់​ បានជិះម៉ូតូ​ ឌ្រីមសង់​ ចំនួន​៣គ្រឿង​ ហើយ​ម៉ូតូ​ទាំង៣គ្រឿង​នោះ​ សុទ្ធ​អត់មាន​ស្លាកលេខ​ ព្រម​ស្ពាយ​កាបូប​របស់​ម​នុស្ស​ ស្រីផងនោះ​ ដោយឃើញ​សភាព​បែបនេះ​ កម្លាំង​សមត្ថកិច្ច​របស់​លោក​ បាន​ជិះម៉ូតូ​ដេញ​តាម​ដើម្បី​ឃាត់​សួរ​នាំ​ តែ​ពេល​នោះ​ក្រុម​ក្មេង​ស្ទាវ​ទាំង​ បាន​បន្ថែមល្បឿន​ម៉ូតូ​ រត់គេចខ្លួន​ រហូតដល់​ ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពញ​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​២នាក់​ និង​ម៉ូតូ​មួយគ្រឿង​ ព្រម​ទាំង​ដកហូត​ ការ​បូប​ស្ពាយ​ របស់​មនុស្ស​ស្រី​មួយ។​ ចំណែក​បក្ខពួក​ផ្សេងទៀត​បាន​ជិះ​រត់គេចខ្លួន​បាត់​អស់​ ។ ​

ប្រភព​ដដែល​ បានបន្តទៀតថា​ បន្ទាប់​ពី​ ខ្លួន​បាន​ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ ជនសង្ស័យ​ទាំង​២នាក់​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​សារភាពថា​ ពួកគេ​មានគ្នា​៦នាក់​ ទើប​ចេញពី​ដើរ​លេង​កោះ​ពេជ្រ​ គោលបំណង​ទៅ​ហូប​អី​បន្ត​រ​ តែជិះ​មកដល់​ចំណុចខាងលើ​កត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​ខ្លួន​តែ​ម្តង​ ហើយ​ពួក​គេ​បានបន្ត​ទៀតថា​ ពួកគេ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ថែម​ទៀត​ផង​ ។

ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​រួចហើយ​ ជនសង្ស័យ​ ត្រូវ​បានសមត្ថកិច្ច​ កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​ចំការមន​ដើម្បី​ចាត់ការបន្ត​ ៕

មតិយោបល់