ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ពន្លះម៉ូតូវ៉េវពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសបាក់ភ្លៅ

ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកបរមិនគោរពសិទ្ធអាទិភាព ជ្រុលទៅបុកម៉ូតូវ៉េវ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ភ្លៅ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

មតិយោបល់