ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបម្រុងបត់ មានម៉ូតូមួយគ្រឿងវ៉ាជែង ប៉ះដៃចង្កូតបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស ពណ៌ស មួយគ្រឿងបម្រុងនឹងបត់ស្តាំជិតផុតហើយស្រាប់តែមានម៉ូតូមួយគ្រឿងវ៉ាជែងប៉ះដៃចង្កូតទាក់ជាមួយរថយន្តបណ្តាលឲ្យដួលរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7953 បើកទិសដៅពីត្បូងទៅជើងបត់ស្តាំជិតផុតហើយស្រាប់តែមានម៉ូតូម៉ាកគុប ពណ៌ស្លែមួយគឿង ពាក់ស្លាកលេខ កណ្តាល 1N-9269 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាវ៉ាជែងខាងស្តាំរថយន្តក៏បានបុកដៃចង្កូតទាក់ជាមួយរថយន្តដួលរងរបួសបាក់ជើងម្ខាងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://www.youtube.com/watch?v=pXgGc2-aVHY

មតិយោបល់