កណ្តាលៈ មានករណីឃាតកម្មមួយបានកើតឡើង នៅម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)។
ជនសង្ស័យ២នាក់៖
១-ឈ្មោះ អ៊ូច រី ហៅ ចូញ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
២-ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ កាំបិតបុង័តោ ដងឈើផ្លែដែកប្រវែង២០ សង់ទីម៉ែត្រ ចំនួន ០១។
មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦ល្ងាច មានឈ្មោះឆាន់ ជរ័ ភេទប្រុស ឈ្មោះ រុំ តុលា ភេទ ប្រុស ឈ្មោះហ៊ ផានិត ហៅង៉ូវ (ជនរងគ្រោះ)និងឈ្មោះ ស្រេង លីដា ភេទ ប្រុស អ្នកទាំង៤ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ បាននាំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែនៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប ផឹកស្រាអស់ចំនួន ជាង១លីត្រ រួចឈ្មោះរុំ តុលា បានខលហៅឈ្មោះ អ៊ូច រី ហៅចូញ មកផឹកជាមួយ ពេលផឹកស្រាអស់ជាង៣លីត្រ រួចក៏បបួលគ្នាទៅច្រៀង ខារ៉ាអូខេ នៅឃុំត្រើយស្លា ។ មុននឹងចេញទៅនាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះអ៊ូច រី ហៅ ចូញ ហើយរង់ចាំឈ្មោះអូច រី ហៅ ចូញ ងូតទឹក ។ពេលនោះឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅមុន ។នៅតែគ្នា៣នាក់និងជនរងគ្រោះ បានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញក៏ឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវដេកលើឥដ្ឋមានឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅចូញ កាន់កាំបិតបុង័តោរួចក៏បានចាប់អោបចង្កេះឈ្មោះអ៊ូច រី កុំឲ្យកាប់ថែមទៀត ។ ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត បានបន្តិចឈ្មោះអ៊ូច រី ទំលាក់កាំបិតបុង័តោចោលរួចក៏ឡើងជិះម៉ូតូចេញទៅបាត់តែម្ដង ។ ចំណែកឈ្មោះស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើល ហើយក៏ត្រឡប់មកកន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចហៅមកសាកសួរតែម្ដង ។
ករណីនេះកម្លាំង ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
https://youtu.be/SMYvPco3i_4
មតិយោបល់