ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនករណីមានអាវុធកែច្នៃ(កាំភ្លើង)ខុសច្បាប់

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានចេញល្បាតពេលយប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ គឹមសេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយពិនិត្យ ធ្វើតេស្ត (ទឹកនោម) មានផ្ទុកសារធាតុញៀន នៅចំណុចរង្គសាល (បឹងធំចាស់) និងដកហូតវត្ថុតាងកាំភ្លើងកែច្នៃ ១ដើម ឧបករណ៍ឆក់ត្រី ១គ្រឿង សម្ភារ:សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន តាមនីតិវិធី៕

មតិយោបល់