ព័ត៌មានអន្តរជាតិ

អូស្រ្តាលី នឹងបញ្ជូនកូនយន្តហោះគ្មានមនុស្សបើក Triton បន្ថែមទៅឲ្យកងទ័ពអាកាសខ្លួន

អូស្រ្តាលីៈ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្ថែមយន្តហោះគ្មានមនុស្សបើក ដែលគិចជាទឹកប្រាក់តម្លៃ ៥ ពាន់លានដុល្លារ ទៅឲ្យកងកម្លាំងអាកាសរបស់ពួកគេ ដើម្បីល្បាតដែនសមុទ្រជុំវិញទ្វីបខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull បានជូនដំណឹងនេះជាសាធារណៈ កាលពីថ្ងៃអង្គារ ដោយលើកទ្បើងថា រដ្ឋាភិបាលក្រុង Canberra បានផ្តល់ប្រាក់ចំនួន ៦.៩ ពាន់លានដុល្លារអូស្រ្តាលី ឬប្រហែល ៥.១ ពាន់លានដុល្លារអាមេរិក ដើម្បីទិញយន្តហោះគ្មានមនុស្សបើក Triton ចំនួន ៦ គ្រឿង សម្រាប់ប្រតិបត្តិការរបស់កងកម្លាំងអាការខ្លួន។

សូមជំរាបថា យន្តហោះធុន Triton MQ-4 បានបង្កើតឡើងដោយក្រុមហ៊ុន Northrop Grumman មានស្លាបដូចយន្តហោះពាណិជ្ជកម្ម Boeing 737 ដែលអាចបំពេញបេសកកម្ម នៅសមុទ្រចិនខាងត្បូង បានយ៉ាងងាយស្រួល៕

មតិយោបល់