ព័ត៌មានជាតិ

រថយន្តដឹកដីធ្វើថ្នល់មួយគ្រឿង ពន្លះម៉ូតូសង់ ស្លាប់យុវជនម្នាក់យ៉ាងរន្ធត់

បាត់ដំបង: កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1D-7390 អ្នកបើកបរឈ្មោះ សេង វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិអូរចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវរថយន្តម៉ាករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ស្លាកលេខ 3-0827 ជារថយន្តដឹកដីធ្វើថ្នល់បុកបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕

មតិយោបល់