ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ព្រមព្រៀងលើផែនការអន្តោប្រវេសន៍ថ្មី បន្ទាប់ពីកិច្ចចរចារួមគ្នាពេញមួយយប់

EU: មេដឹកនាំសហភាពអឺរ៉ុប បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយគ្នាស្តីពីរការដោះស្រាយបញ្ហាចំណាកស្រុក បន្ទាប់ពីកិច្ចពិភាក្សាពេញមួយយប់ នៅទីក្រុងប៊្រុចសែល ដើម្បីជំនះការទាមទាររបស់អ៊ីតាលី សម្រាប់ជំនួយបន្ថែម។ នេះបើយោងតាមសារព័ត៌មាន SkyNews ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានក្រុមប្រឹក្សាសហគមន៍អ៊ឺរ៉ុប លោក Donald Tusk បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំសហភាពអឺរ៉ុបចំនួន ២៨ រូប បានយល់ស្របលើការសម្របសម្រួល ស្ដីពីការធ្វើចំណាកស្រុក ដែលជាចំណុចស្នូលនៃកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃរបស់ពួកគេកន្លងមក។

ដោយពួកគេ បានយល់ព្រមបង្កើត​មណ្ឌល​ជ្រកកោន​រួមគ្នា ដើម្បី​រឹតបន្តឹង​ការផ្លាស់​ទី​រប​ស់ជន​អន្ត​ប្រវេសន៍​ចូលមកកាន់​អឺរ៉ុប​។

ក្នុងនោះ​មេដឹកនាំ​សហភាព​អឺរ៉ុប​ ក៏បាន​បញ្ជាក់ទៀតថា ​កិច្ចព្រមព្រៀង​នេះ ​នឹង​ពង្រឹង​ព្រំដែន​ខាងក្រៅ​ប្លុក​អឺរ៉ុប ​ក៏ដូចជា​ពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​ប្រទេស​ជា​សមាជិក ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធផងដែរ​៕

មតិយោបល់