ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំញៀន ៣១៧៣.២g

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចន្លោះស្ពានទី១ ភូមិលំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថង លួនប៉ាសឺត ភេទប្រុស ជនជាតិឡាវ មានអាយុ៥០ឆ្នាំ មានស្នាក់កំណើតនៅភូមិហួយងឹន ស្រុកចំប៉ាសាក់ ខេត្តចំប៉ាសាក់ ។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀន៣ដុំ ស្មើនឹង ៣១៧៣.២g ថ្លឹងទាំងសំបក៕

មតិយោបល់