កូរ៉េៈ លោក គីម ជុងអ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា «នឹងមិនមានការរំសាយអាវុធ នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េឡើយ ប្រសិនបើក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់នូវគោលនយោបាយ អមិត្តរបស់ខ្លួន» ព្រោះថា ពេលកំណត់ចុងឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើង សម្រាប់រដ្ឋាភិបាល ត្រាំ ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញបានកន្លងផុតហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazzeera ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០។
លោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានជួបគ្នាពិភាក្សាគ្នា ពីរដងរួចមកហើយ កាលពីឆ្នាំមុន គឺនៅទីក្រុងហាណូយ និងនៅតំបន់ព្រំដែនគ្មានយោធាកូរ៉េ ដែលជាតំបន់បែងចែកប្រទេសកូរ៉េទាំងពីរ ប៉ុន្តែកិច្ចពិភាក្សានោះ មិនទទួលបានជោគជ័យទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំកូរ៉េខាងជើង បានចេញឱសានវាទរយៈពេលមួយឆ្នាំ ដល់រដ្ឋបាលលោក ត្រាំ ដើម្បីត្រលប់ទៅរកតុចរចាទ្បើងវិញ តែរហូតមកទល់ពេលនេះ ពេលវេលាកំណត់បានផុតហើយ៕

មតិយោបល់