មណ្ឌលគិរីៈ លោកវរសេនីយ៍ឯក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចចុះបង្រ្កាបករណីគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនសង្ស័យឈ្មោះ ពេជ្រ រ៉ាលីន ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចផ្លូវលំខាងពន្ធនាគារ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ដកហូតបានវត្ថុតាងថ្នាំ២កញ្ចប់តូច តម្លៃ៥ម៉ឺន។
ក្រោយពីសួរនាំរួច យើងបានឈានទៅឃាត់ខ្លួនអ្នកលក់ដូរ២នាក់ប្តីប្រពន្ធនៅវេលាម៉ោង៩និង១០នាទី ថ្ងៃខែដដែល នៅចំណុចផ្លូវលំស្ថិតក្នុងភូមិដោះក្រមុំ និងដកហូតបានថ្នាំ៧កញ្ចប់តូច និងដកហូតនៅកន្លែងស្នាក់នៅផ្ទះសំណាក់ភ្នំមាស បន្ទប់លេខ២៩ បានថ្នាំ៤កញ្ចប់ធំ និងកាកថ្នាំចំហុយពីទឹកឧបករណ៍ជួក១កញ្ចប់។
ជនសង្ស័យមានឈ្មោះ គា ស៊ីម អាយុ៣៣ឆ្នាំ(ប្តី) ប្រពន្ធឈ្មោះ ម៉ម លី អាយុ៣១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។ សរុបថ្នាំដកហូតបានស្មើ៩កញ្ចប់តូចនិង៤កញ្ចប់ធំនិងកាកថ្នាំចំហុយ១កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់