ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខដែលយាមកាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ នាម សំរឹទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។វត្ថុតាងដកហូតមាន ទូរស័ព្ទសាំសុងមួយគ្រឿង អាយផែតមួយគ្រឿង កាបូបលុយមួយនិងលុយមួយចំនួនទៀត។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសន្តិសុខពេទ្យព្រះកុសុមៈ ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទីដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់