ព័ត៌មានកីឡា

Liverpool ត្រៀមបំបែកកំណត់ត្រាទិញ កីឡាករឆ្នើម Real Madrid

បន្ទាប់ពីក្រុម Real Madrid មានបំណងចង់លក់ Marco Asensio ដើម្បីទិញ Neymar ពីក្រុម Paris Saint Germain បានធ្វើឲ្យក្រុមហង្សក្រហម Liverpool ត្រៀមបំបែកកំណត់ត្រា ទិញ កីឡាករអេស្ប៉ាញ រូបនេះវិញ ពីក្រុម Real Madrid ។

បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool នឹងបំបែកកំណត់ត្រា ទិញកីឡាករតម្លៃថ្លៃបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ​របស់ក្លិបកំពូលនៅអង់គ្លេសមួយនេះ។ ជាក់ស្តែងណាស់​ Liverpool ហាក់ពេញចិត្ត Marco Asensio យ៉ាងខ្លាំង មិនតែប៉ុណ្ណោះ ហង្សក្រហម ហ៊ានចំណាដល់ទៅ ១៥៨លានផោន ដើម្បីចរចារជាមួយ Real Madrid ក្នងការនាំយកកីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ មកកាន់ Anfield នៅរដូវក្តៅនេះ។ ប្រសិនបើ Liverpool ជោគជ័យទិញ Asensio មែននោះក្លិបមួយនេះ នឹងបង្កើតកំណ់ត្រាថ្មី ទិញកីឡាករថ្លៃបំផុតមិនធ្លាប់មាន នាពេលកន្លងមកនេះ ខណៈកីឡាករដែលថ្លៃ ជាងគេរបស់ Livepool នាពេលបច្ចុប្បន្ននេះ គឺ Virgil van Dikj ទិញពី Southampton ក្នុងតម្លៃ ៩០លានផោន។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool ត្រៀមចំណាយ ១៥៨លានផោន ដើម្បីទិញ Marco Asensio ពីក្រុម Real Madrid នាពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់