ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រាអត់បាយ ដេកស្លាប់យ៉ាងអាណោចអាធ័ម!..

​តាកែវ: កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ផឹកស្រាស្រវឹងខួបដេកស្លាប់ នៅភូមិជ្រោយស្នែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ និន សារ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព តាមជំនាញនិងសាកសួរជុំវិញករណីខាងលើនេះ ឃើញថា សាកសពពិតជាបានផឹកស្រាជាប្រចាំ ស្រវឹងខួប និងប្រើប្រាស់គ្រឿងញៀនទៀតផង៕

មតិយោបល់