ភ្នំពេញៈ បុរសជាជនសង្ស័យជាចោរឆក់ខ្សែកម្នាក់ ត្រូវបានកម្លាំងមានសម្ថកិច្ចចាប់ករបួចជាប់បានម្នាក់ ក្រោយពីគេបានធ្វើសកម្មភាពឆក់ខ្សែរករពីនិសិ្សតស្រីម្នាក់មិនបានសម្រេច ដោយជនរងគ្រោះបានចាប់ទាញអោយដួលម៉ូតូនោះ។
ករណីនេះបានកើតឡើងកាលពនៅវេលាម៉ោង ១ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ឈួន ភក្តី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបកប្រែភាសាចិន មានទីលំនៅ ក្នុងសង្កាត់អូរ១ ក្រុងព្រះសីហនុ។ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ឺន ស្រីនិច ភេទស្រី អាយុ ២២ឆ្នាំ ជានិស្សិតរៀននៅសាលាសកលវិទ្យាល័យធនធានមនុស្ស និងមានស្រុកកំណើតនៅក្នុង ខេត្តកំពង់ស្ពឺ ។មុនពែលកើតហេតុ នារីរងគ្រោះបានបានជិះម៉ូតូម៉ាកគុប ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ១៦២៣១ មួយគ្រឿងជិះគ្នា ២នាក់ មកពីហូបបាយនៅម្តុំផ្សារទួលទំពូង លុះក្នុងបំណង់ចូលសាលារៀនឯសាលាសក លវិទ្យាល័យធន ធានមនុស្ស ។លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខបុរសជាជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1N-3109 មួយគ្រឿងមកពីក្រោយ និង ធ្វើសកម្មភាពឆក់យកខ្សែកមួយខ្សែ ពីនាងៗ ក៏បានធ្វើការប្រទាញប្រទង់គ្នា ធ្វើអោយម៉ូតូទាំងពីរគ្រឿងដួល ហើយក៏ត្រូវ បានអ្នកជិតខាងបានឃើញនិងជួយដេញចាប់ បាននិងប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ ខ្សែកមួយខ្សែនោះត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការប្រគល់ទៅអោយនិស្សិតស្រី រងគ្រោះវិញ។ ចំណែកឯបុរសជាជនសង្ស័យក៏បាននាំមកកាន់នគរបាលប៉ុស្តិ៍អូឡាំពិក ធ្វើកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់