ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះប៉ុន្មាននាទីថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង២៖៣០នាទី មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣ (GS3-F19) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន (១) ផ្លូវលេខ២០០៤ សង្កាត់ទឹកថា្ល ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្លែងរលើង ខណ្ឌសែនសុខ (២) ផ្លូវវេងស្រេង ភូមិត្រពាំងល្វា ភូមិត្រពាំងថ្លឹង ភូមិគោកចំបក់ ភូមិចោមចៅ ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ ត្រូវបានអគ្គិសនីកម្ពុជា អះអាងថា ដោយសារមានកំហូចកាបក្រោមដីបណ្ដាញតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង៩៖០០នាទីយប់នេះ៕


មតិយោបល់