Post News Media ព័ត៌មានជាតិ ម៉ូតូMSXជិះលឿ...

ម៉ូតូMSXជិះលឿនបុករថយន្តឡិចស៊ីស រងរបួសធ្ងន់ម្នាក់!..

តាកែវ: នៅថ្ងៃអាទិត្យ ៤រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤៥នាទីរសៀល នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៤-៧៥ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។

ម៉ូតូម៉ាកហុងដា MSX ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ងិន សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយ រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS 3230 (អ្នកបើកបរគេចខ្លួនបាត់)។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ក្រោយមកសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូនិងរថយន្តទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕