ព័ត៌មានជាតិ

អគារខុនដូMekong View tower​6 ជាន់ទី២៣ បានបាក់ប្លង់សេ កម្មករ៥នាក់រងរបួស​និងស្លាប់២នាក់ នៅខណ្ឌជ្រោយចង្វារ!

ភ្នំពេញៈ ប្លង់សេមិនទាន់ជាប់ល្អបានបាក់នៅជាន់ទី២៣នៃខុនដូរ Mekong view tower 6 បណ្តាលឲ្យរបួសកម្មករ៥នាក់ និងបាត់ខ្លួន២នាក់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរងរបួសមាន:
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ ។
ចំណែកជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហ៊ីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់០.១៤ម៉ែត្រស្ថិតនៅជាន់ទី២៣។

តាមសម្តីកម្មករសំណង់ម្នាក់សូមមិនបញ្ចេញឈ្មោះ បាន ប្រាប់សារព៌ត៌មាន PostNews ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិដានជាន់ទី២៣ ។ លុះនៅវេលារសៀលក៏បន្តបាញ់ចាក់ប្លង់សេពិដានទៀតស្រាប់តែបណ្តាលឲ្យបាក់រន្ទាធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលឲ្យរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ជាប់ក្រោមប្លង់សេពិដាននោះតែម្តង។

ក្រោយកើតហេតុភ្លាមៗនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ ជាមួយគ្នានេះដែរលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ។ រហូតមកដល់ម៉ោង៩យប់នៅថ្ងៃ ខែ ឆ្នាំ ដដែល សពអ្នកបាត់ខ្លួនពុំទាន់រកឃើញនៅឡើយទេ។ ទើប ម៉ោង១០និង៤០នាទី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ ទើបរកឃើញសាកសពទាំង២នាក់។ សពទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាមនិងទី២ មានឈ្មោះនាម ហ៊ីង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុនប៉ែន ខេត្តសៀមរាប។

ក្រោយមកសមត្ថកិច្ចខាងកោសល្យវិច័យបានមកធ្វើការពិនិត្យ លើសាកសពទើបដឹងថាពិកជាស្លាប់ដោយសារប្លង់សេ ពិដាន បាក់សង្កត់លើពិតប្រាកដមែន។

សាកសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើត ១នៅខេត្តកំពង់ចាម ១ទៀតនៅខេត្តសៀមរាប ធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/iJh2hMqr20Q

មតិយោបល់