ព័ត៌មានជាតិ

Laptop Vizio ថ្មី ប្រើ Windows 8 និង TouchScreen

vizio-windows-8-tablet
នៅក្នុង​ព្រឹត្តិការណ៍ CES នៅ​ថ្ងៃស្អែក​នេះ ក្រុមហ៊ុន Vizio នឹង​បង្ហាញ​នូវ​កុំព្យូទ័រ​ថ្មី​មួយ​ដែល​ផ្តល់​នូវ​មុខងារ TouchScreen និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Windows 8 ផងដែរ​។​
​សារព័ត៌មាន Engadget បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កុំព្យូទ័រ​ថ្មី​របស់ Vizio ជា Notebook ដែល​មាន​ទំហំ 15 អ៊ីង ហើយ​អ្វី​ដែល​ពិសេស​វា​គឺជា Desktops និង Laptops រួម​តែមួយ រួម​ទាំង​ការ TouchScreen និង​ដំណើរការ​ដោយ Processors Quad-Core​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​ម៉ូ​ដែល​មួយចំនួន​ប្រើ​នូវ Processor High-end A10 Chip របស់ AMD និង​មួយចំនួនទៀត​ដំណើរការ​ជាមួយនឹង Core i7 របស់ Intel៕​

មតិយោបល់