ព័ត៌មានជាតិ

Arsene Wenger រំពឹងថា​នឹង​ឈ្នះ​ ជួប​ជាមួយនឹង Bayern Munich រាត្រី​នេះ

​ស្របពេល​ដែល ក្លិប​កាំភ្លើង​ធំ ហៀបនឹង​ប្រកួត ជាមួយនឹង​ក្លិប​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich នៅ​រាត្រី​ថ្ងៃទី ១៩ ខែ កុម្ភៈ​នេះ វេលា​ម៉ោង ១៩ និង ៤៥ នាទី ត្រូវ​ម៉ោង​នៅ​កម្ពុជា ២ និង ៤៥ នាទី​រំលង​អធ្រាត្រ ក្នុង​ក្របខណ្ឌ Champions League ។​
​ក្នុងនោះ លោក Arsene Wenger បាន​និយាយថា ក្លិប​កាំភ្លើង​ធំ​របស់​គាត់ នៅ​រាត្រី​នេះ ដែល​ធ្វើឡើង​ក្នុង​ទឹកដី​របស់​ខ្លួន នោះ នឹង​ឈ្នះ​ក្លិប ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ឡើង​ទៅ​កក់​កៅអី ក្នុង​វគ្គបន្ទាប់​។​

​បើទោះបីជា​មាន​ភាព​មុតមាំ​របស់ អ្នកកាន់កាំភ្លើង​ធំ Arsene Wenger ថា​នឹង​ឈ្នះ តែ​ចំណុច​ដែល​ធ្វើឲ្យ​ខ្លួន ពិបាក​នោះ​គឺ​កំពុងតែ​នៅ​ពីក្រោយ​ក្លិប ជើង​ខ្លាំង​តោ​ខៀវ ក្នុង​ក្របខណ្ឌ Premier League នៅឡើយ។​

​ក៏​ប៉ុន្តែ​អ្វី​ដែល Arsene Wenger រំពឹង​ទុក​នោះ ព្រោះថា​ខ្លូន​ធ្លាប់បាន លុត​ក្លិប​មួយ​នេះ ក្នុង​ក្របខណ្ឌ FA Cup កាលពី​ឆ្នាំ​កន្លងទៅ នៅ​ក្រៅ​ទឹកដី ក្នុង​លទ្ធផល ២-០ ហើយ​រាត្រី​ថ្ងៃ​ពុធ​នេះ លោក​ជឿជាក់​ថា នឹង​ឈ្នះ ឈាន​ទៅ​កាន់​វគ្គ​បន្ទាប់ ។​
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

Wenger2354Pep

មតិយោបល់