ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាទប់ស្កាត់នយោបាយអាមេរិក ដែលរារាំងការនាំចេញប្រេងខ្លួន

អ៊ីរ៉ង់ៈ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្តេជ្ញាថា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដែលមានគោលបំណងទប់ស្កាត់លើការនាំចេញប្រេងអ៊ីរ៉ង់ ដោយអះអាងថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនខ្លួននាំប្រេងចេញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

អនុប្រធានាធិបតីទី១អ៊ីរ៉ង់ លោក Eshaq Jahangiri បានព្រមានថា ក្រុមហ៊ុនផលិតប្រេង OPEC របស់អារ៉ាប៊ីសាអូឌីត នឹងមិនអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់ មាននៅលើទីផ្សារប្រេងអន្តរជាតិនោះទេ។

ដោយលោក Jahangiri បានថ្លែងនៅក្នុងសុន្ទរកថា ក្នុងអំឡុងព្រឹត្តិការណ៍ផ្សាយព័ត៌មានសេដ្ឋកិច្ចមួយ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា៖ «យើងប្រាកដជា នឹងធ្វើអ្វីមួយ ដើម្បីទប់ស្កាត់សកម្មភាពរបស់រដ្ឋាភិបាលអាមេរិក ដែលរារាំងដល់ការនាំចេញរបស់អ៊ីរ៉ង់»។

ក្នុងនោះលោកបានបន្ថែមថា «រដ្ឋាភិបាលអ៊ីរ៉ង់ មានផែនការ ក៏ដូចជាឆន្ទៈ ដើម្បីទប់ស្កាត់បញ្ហានេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងអាចលក់ប្រេងបាន តាមអ្វីដែលខ្លួនចង់បាន»៕

មតិយោបល់