កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៥០នាទី នៅលើផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ45.46 ស្ថិតនៅភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍បានឲ្យដឹងថា ម៉ូតូ០១គ្រឿងម៉ាកសង់សេ១២៥ សេរី២០២០ ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1Q 1198 បើកពីលិចទៅកើត អ្នកកបើកបរឈ្មោះ សា ជាតា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ (របួសធ្ងន់) លុះពេលបើកមកដល់ចំណុចខាងលើបានបើកបុកម៉ូតូ០១គ្រឿងម៉ាកធូដេពណ៌ក្រហម អត់មានស្លាកលេខបើកឆ្លងផ្លូវពីត្បូងទៅជើង អ្នកកបើកបរឈ្មោះ មង ពុទ្រា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិតាំងទន្លេរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់នៅមន្ទីរពេទ្យ)។
ករណីខាងលើនេះ បណ្តាលឲ្យ អ្នកបើកបរម៉ូតូមា្នក់ជាស្ត្រីបានស្លាប់នៅពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងអ្នកបើកបរម៉ូតូម្នាក់ជាបុរសរងធ្ងន់ ។
វត្ថុតាងម៉ូតូទាំងពីរគ្រឿងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតីវិធី៕
មតិយោបល់