ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងស្រះដីឡូតិ៍ នៅស្រុកកំពង់សៀម

កំពង់ចាម: នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងទឹកស្រះដីឡូតិ៍ ខាងលិចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ឆន លីហ័រ អាយុ ៩ឆ្នាំ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់