Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយ បុករះម៉ូតូ៣គ្រឿងនៅផ្លូវជាតិលេខ២ បណ្តាលឲ្យមនុស្ស៥នាក់របួស

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ3A-2835 បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុករះម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៥០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ ក្នុងភូមិត្របែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។

ករណីនេះកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ បានបុករះម៉ូតូចំនួន៣គ្រឿងជាបន្តបន្ទាប់រួមមាន ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់, ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ បើកបរពីទិសខាងត្បូងទៅជើង បណ្តាលឲ្យមនុស្ស២នាក់របួសស្រាល និងម៉ូតូទី៣ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕