ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី វះកាត់​ជំងឺ​ក្រពេញប្រូ​ស្តាត បាន​ជោគជ័យ​

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong ត្រូវបាន​ការិយាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់ថា ការវះកាត់​ក្រពេញប្រូ​ស្តាត ទទួលបាន​ជោគជ័យ ហើយ​លោក​នឹង​មាន​សកម្មភាព​ដូច​ធម្មតា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ ២០១៥​។​
​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​បញ្ជាក់​ឲ្យដឹងថា លោក Lee នឹង​ធ្វើ​ការវះកាត់​ជំងឺ​ក្រពេញប្រូ​ស្តាត នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ក្នុង​នោះ មាន​គ្រូពេទ្យ​ចំណានៗ​ជាច្រើន​ជា​អ្នកទទួល​វះកាត់​។ លោក Lee បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូ​សារ និង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​របស់​លោក ហើយ​លោក​បាន​និយាយថា លោក​នឹង​អាច​វិល​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ឆាប់ៗ​នេះ​៕​
pm-lee-selfie-op

មតិយោបល់