ព័ត៌មានជាតិ

ចេញពីសប្បាយនៅក្លឹបរីវឡាញ ជិះម៉ូតូបុកឃឿនផ្លូវទាំងគូស្នេហ៍

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគូស្នេហ៍១គូ ចេញពីសប្បាយនៅក្លឹបរីវឡាញ ជិះម៉ូតូបុកឃឿនផ្លូវ ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។

ករណីនេះកើតឡើងនៅម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨​ នៅចំណុចមុខកងរាជអាវុធហត្ថរាជធានី​ តាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ឈ្មោះ ហាន់​ ហៃ​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរបុគ្គលិកចាក់សាំងនៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅខេត្តកោះកុង និងនារីជាសង្សារឈ្មោះ ហាន់​ ណា​ ភេទស្រី អាយុ១៩​ ឆ្នាំ​ មុខរបរនៅផ្ទះ​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ​ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកឡែត ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 1FO-7731 ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់(ស្រី២នាក់)ជិះម៉ូតូ២គ្រឿង​បាននាំគ្នាទៅរាំលេងក្នុងក្លឹបរីវឡាញ​ ខណៈរាំលេងចប់ក៏ជិះម៉ូតូឌុបគ្នាបំណងទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ហើយបានបត់មកផ្លូវវេងស្រេងដោយក្នុងល្បឿនលឿនដោយសារផ្លូវមានស្ថានភាពកោងហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម័តែម្តង៕
https://youtu.be/pvW4GY3iXjI

មតិយោបល់