ព័ត៌មានជាតិ

លោកអធិការក្រុងដូនកែវ ចុះបង្ក្រាបទីតាំងជល់មាន់ ចាប់បានតែមាន់ មនុស្សរត់បាត់អស់

តាកែវ: នារសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងនៃ អធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលរកាក្រៅ បានចុះបង្ក្រាបទីតាំងជល់មាន់ ០១កន្លែង ស្ថិតក្នុងភូមិតានប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ដកហូតវត្ថុតាង រួមមាន៖
១.មាន់ ០២ក្បាល
២.ស៊ុមក្រុងមាន់ ០៣
៣. ស្បៃ ហ៊ុមព័ទ្ធ កន្លែងជល់មាន់ ប្រវែងជាង ២០ម៉ែត្រ

ចំណែកវត្ថុតាង ដែលប្រមូលបានខាងលើ ត្រូវបានសមត្ថកិច្ច ដុតកម្ទេចចោលនៅនឹងទីតាំងផ្ទាល់តែម្តង៕

មតិយោបល់