ព័ត៌មានជាតិ

រថយន្តRAV-4 មួយគ្រឿង បុកក្បាលនាគពុះចែកទ្រូង ផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក RAV-4 មួយគ្រឿង បើកបរមិនប្រុងប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បង្កឲ្យរងការខូចខាតទ្រូងផ្លូវវៀចចេញពីជួរ និងរថយន្តរងការខូចខាតផ្នែកខាងមុខ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក RAV-4 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-5712 បើកបរក្នុងល្បឿនលឿនគួរសម ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវវៀចចេញពីជួរ១កង់។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខធ្លាក់កាងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់