ព័ត៌មានជាតិ

ក្នុងចំណោម ១០នាក់ មានម្នាក់ប្រើ iPhone នៅ US

ក្នុងចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត ១០​នាក់​នៅ​សហរដ្ឋអាមេរិក មាន​ម្នាក់​ប្រើប្រាស់ iPhone នេះ​បើ​យោងតាម​ការស្រាវជ្រាវ ដែល​បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​។​
​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ comScore បាន​បង្ហាញថា តួលេខ​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​បាន​កើនឡើង​ខ្ពស់ នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០១២ និង​ដើមឆ្នាំ ២០១៣​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមហ៊ុន​ដែល​នាំមុខ​បច្ចុប្បន្ន​នៅ​សហរដ្ឋអាមេរិក​គឺ​ក្រុមហ៊ុន Apple ប៉ុន្តែ​ក្នុងចំណោម​មនុស្ស ១០​នាក់​ដែល​ប្រើ​ទូរស័ព្ទ​ចល័ត មានតែ​ម្នាក់​គត់​ដែល​ប្រើ iPhone​។​
​ក្រុមហ៊ុន​ស្រាវជ្រាវ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា តាម​ការស្រាវជ្រាវ​បាន​រកឃើញថា មាន​ក្មេង​វ័យ ១៣ ចំនួន ២៣៤​លាន​នាក់ នៅ​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​ទូរស័ព្ទ​ច​ល័យ​៕

iphone-user

មតិយោបល់