ឧត្តរមានជ័យ៖កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤លោកស ថា វី អភិបាលនៃគណះអភិបាលខេត្តនិងមន្ត្រីអមដំណើរជាច្រើនរូបបាននិងអញ្ចើញចុះមកដោះស្រាយដីធ្លីជូនប្រជាពលរដ្ធចំនួន២៤៦គ្រួសារដែលមានការពាក់ព័ន្ធទៅលើដីសហគមន៍ព្រៃឈើនៅក្នុងភូមិបាក់នឹម សង្កាត់សំរោង.ក្រុងសំរោង ខេត្តឧត្តរមានជ័យ។លោកស ថាវី អភិបាលខេត្តបានមានប្រសាសន៍ថាសូមកំឲ្យប្រជាពលរដ្ឋបន្តការកាប់ទន្ទ្រានដីព្រៃសហគមន៍ទៀតប្រយ័ត្នគេចាប់គេចងលោកមិនទទួលដឹងឭនោះទេ ហើយដីដែលបងប្អូនបានបង្កបង្កើនផលរយះពេលកន្លងមកលោកនឹងឲ្យប្រធានព្រៃសហគមន៍កាត់ឲ្យដែលមានចំនួន៧០០ហិកតាជូនប្រជាពលរដ្ធចំនួន២៤៦គ្រួសារ ដើម្បីឲ្យប្រជាពលរដ្ឋមានដីធ្វើស្រែចំការនិងដីលំនៅដ្ធានជៀសវាងកំឲ្យមានការកាប់ទន្ទ្រានដីព្រៃសហគមន៍និងដីព្រៃលោកជាបន្តទៅទៀត។លោកស ថាវី អភិបាលខេត្តបានបន្តទៀតថា លោកនឹងឲ្យលោកអភិបាលក្រុងសំរោងនិងមន្ត្រីជំនាញចុះធ្វើការវាស់វែងជូនប្រជាពលរដ្ធដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនគាត់នៅពេលឆាប់ៗនេះ។ហើយនៅក្នុងឱកាសនោះដែលប្រជាពលរដ្ធទាំង២៤៦គ្រួសារបានឡើងអគុណដល់លោកស ថាវីអភិបាលខេត្តនិងមន្ត្រីអមដំណើរជាច្រើនរូបនិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឲ្យអាជា្ញធរខេត្តអញ្ចើញចុះមកដោះស្រាយដីធ្លីជូនដែលមានទំនាស់ជាមួយដីព្រៃសហគមន៍ជាយូណាស់មកហើយនោះ ហើយប្រជាពលរដ្ធនិងសូមឲ្យទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យដល់សម្តេចទាំងពីរនិងព្រមទាំងបុត្រា បុត្រីនិងចៅៗជាទីស្រឡាញ់ជួបតែវិបុលសុខ សុភមង្គលនិងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណះ សុខះ ពលះ កំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានជាតិ
មតិយោបល់