Post News Media ព័ត៌មានជាតិ រថយន្តដឹកទំនិ...

រថយន្តដឹកទំនិញ ពន្លះជាមួយរថយន្តដឹកកម្មករ ស្លាប់២នាក់ របួស៤នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានកម្មករចំនួន២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស រវាងរថយន្តដឹកទំនិញ ស្លាកលេខភ្នំពេញ 3D-2309 បុកជាមួយរថយន្តដឹកកម្មករ ពាក់ស្លាកលេខ ភ្នំពេញ 2M-5484។

ករណីនេះកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

Loading...