ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ ផឹកស្រា និងស្រាបៀថៃហ្គ័រ បណ្តាលឲ្យគាំងបេះដូងស្លាប់នៅសណ្ឋាគាកោះកុងស៊ីធី

កោះកុងៈ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ មានករណីជនជាតិបរទេសម្នាក់ បានផឹកស្រា និង ស្រាបៀថៃហ្គ័រ បណ្តាលឲ្យគាំងបេះដូងស្លាប់នៅសណ្ឋាគាកោះកុងស៊ីធី បន្ទប់លេខ ១០៨ ជាន់ក្រោម។

លុះដល់ម៉ោង២និង ៣០ នាទីរសៀល កម្លាំងអធិការបានសហការជាមួយកម្លាំងការិល័យបច្ចេកទេស កម្លាំងករិយាល័យ កម្រិតធ្ងន់ និងពេទ្យបង្អែក សម្របសម្រួលដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះពិនិត្យសាកសពជនរងគ្រោះ ឈ្មោះ MC DONALD THEODORE អាយុ៦៤ឆ្នាំ ភេទប្រុស ជនជាតិ អូស្ត្រាលី។

ករណីនេះក្រោយពីពិនិត្យរួច ការិយាល័យបច្ចេកទេសធ្វើពាក្យសុំទៅប្រធានមន្ទីរយកសពមកផ្ញើរនៅសាលតម្កល់សពដើម្បីរង់ចាំស្ថានទូតអូស្ត្រាលីមកទទួលយក៕

មតិយោបល់