ព័ត៌មានជាតិ

ហួសចិត្ត! ថៅកែហាង លុច្សសារី «Beer» វ័យក្មេងស្រស់សង្ហា និងមេផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទបង្ខាំងនារីរត់តុទុកក្នុងបន្ទប់ ក្រោយនាងសុំឈប់ធ្វើការ

ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់ ។

ជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ ២០ឆ្នាំ មុរបរ រត់តុ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជនសង្ស័យមានពីរនាក់៖
១/ឈ្មោះ យូ យឿន ហៅ ផល្លី ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ មេផ្ទះ រស់នៅឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
២/ឈ្មោះ អិន ប៊ុននឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ត្រូវជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ សម្ថកិច្ចយើងបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ សួន ស្រីហៀង ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ រត់តុថារូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោពីក្រៅ»។

ក្រោយពីទទួលបានព័ត៌មានពីនារីរងគ្រោះរួច កម្លាំងជំនាញយើងបានចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។

ហេតុការនេះកើតឡើងដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ។

ជនសង្ស័យទាំង ០២នាក់ ខាងលើសមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕

មតិយោបល់