Post News Media ព័ត៌មានជាតិ ផ្អើលទាំងព្រឹ...

ផ្អើលទាំងព្រឹក! ផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅខណ្ឌចំការមន

ភ្នំពេញ: តាមសេចក្ដីរាយការណ៍មកថា នៅមុននេះបន្តិចមានករណីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវម៉ៅសេតុង កែងនឹងផ្លូវលេខ១៦៣ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ដោយភ្លាមៗកម្លាំងសមត្ថកិច្ច ក៏បានហៅទ្បានទឹកចំនួន ២គ្រឿង ចុះអន្តរាគមន៍ធ្វើឲ្យរលត់ភ្លាមៗផងដែរ៕