កោះកុងៈ កាលពីវេលាម៉ោង ២ និង៥៥ នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងរន្ធត់ នៅចំណុចភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ដឹក ឌឹម ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិលខេត្តកោះកុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានឡើងជួសជុលដំបូងផ្ទះពេលដែលមេឃ កំពុងធ្លាក់ភ្លៀង ហើយមានខ្សែភ្លើងគងនៅលើដំបូលផ្ទះ ឈ្មោះ ហ៊ួន ហ៊ី ភេទស្រី ដែលមានទីលំនៅភូមិឃុំខាងលើ បណ្ដាលឲ្យឆក់ជនរងគ្រោះ ស្លាប់តែម្ដង។
ក្រោយកើតហេតុសមត្ថជំនាញ បានចុះពិនិត្យសព រួចក៏ប្រគល់សពទៅឲ្យ ឈ្មោះចាន់ ហំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់