ចេក គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលមានប្រជាប្រិយបំផុតសម្រាប់មនុស្សនៅទទូទាំងពិភពលោក ជាពិសេសសម្រាប់អាហារសម្រន់តែម្តង។ បើតាមការសិក្សាដ៏ទូលំទូលាយថ្មីៗនេះបានរកឃើញថា ចេក សម្បូរទៅដោយអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់សុខភាព ប្រសិនបើអ្នក ទទួលទានចេកមួយថ្ងៃ ១ទៅ ២ផ្លែ អាចទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់ ៥យ៉ាង។
ព្យាបាលបញ្ហាទល់លាមក
ចេក គឺជាផ្លែឈើដំបូងបង្អល់ដែលស្ថិតនៅក្នុងបញ្ជីនៃអាហារ ដែលអាចជួយលុបបំបាត់ជំងឺទល់លាមក។ នេះដោយសារតែជាតិសរសៃខ្ពស់របស់វាអាចជួយជំរុញដល់ចលនាពោះវៀន ជាពិសេសមនុស្សចាស់។ ដូច្នេះប្រសិនបើអ្នកចង់ការពារ ឬព្យាបាលជំងឺទល់លាមក គួរទទួលទានចេករាល់ថ្ងៃ។
ការពារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល
ផ្លែចេក មានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ដែលអាចជួយទប់ស្តាត់ការរីកធំនៃសរសៃឈាម និងទប់ស្តាត់ជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានបញ្ជាក់ថា ការបរិភោគចេក ២ផ្លែក្នុងមួយសប្តាហ៍ អាចកាត់បន្ថយសម្ពាធឈាម ១០ភាគរយ។ ប្រសិនបើអ្នកញ៉ាំចេកច្រើនជាងនេះ ហានិភ័យនៃការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលអាចកាត់បន្ថយដល់ទៅ ៤០ភាគរយ។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ចេកសម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យមានភាពរឹងមាំ ប្រសិនបើអ្នកទទួលទានទៀងទាត់។
ព្យាបាលភាពស្លេកស្លាំង
ចេក គឺជាជំនួសដ៏មានឥទ្ធិពលបំផុតសម្រាប់មនុស្សដែលត្រូវការឈាម ជាពិសេសស្ត្រីដែលមានភាពស្លេកស្លាំង។ ផ្លែចេក មានជាតិដែកខ្ពស់ ហើយសម្បូរទៅដោយសារធាតុ carotene ដែលអាចរំញោចដល់ការផលិតអេម៉ូក្លូប៊ីន នៅក្នុងឈាម និងជួយកាត់បន្ថយរោគសញ្ញាដែលទាក់ទងទៅនឹងភាពស្លេកស្លាំង។
ការពារជំងឺស្បែក
ផ្លែចក សម្បូរទៅដោយវីតាមីន A ដែលអាចរក្សាសុខភាពស្បែក និងសក់ឲ្យមានសុខភាពល្អ។ ជាពិសេសប្រសិនបើអ្នកយកសំបកចេកមកលាបលើស្បែក វានឹងកម្ចាត់ស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់