ភ្នំពេញៈ វាំងននខ្មៅត្រូវបានលាតត្រដាង ឃាតករដែលចាក់សម្លាប់ ប្រជាការពារភូមិតាឡីម្នាក់ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តាមពិតគឺមិត្តភក្ដិដែលផឹកស៊ីជាមួយគ្នាសោះ។
ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី
ស្នាក់នៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតជនរងគ្រោះ បានជួយសម្រួលក្នុងរឿងជម្លោះ វាយគ្នាបែកក្បាលមួយ ដោយមិត្តភក្ដិម្នាក់ទៀតរបស់គាត់ បានវាយជនដៃដល់បែកក្បាល ហើយជនរងគ្រោះ បានជួលសម្របសម្រួលឲ្យអ្នកវាយជនដៃដល់បែកក្បាល សងសំណងទៅជនដៃដល់ចំនួន៧០០ដុល្លា ដើម្បីបញ្ចប់រឿង ក្រោយពីទទួលបានលុយរួច ជនរងគ្រោះ និងជនដៃដល់ រួមនិងមិត្តភក្ដិ៣នាក់ផ្សេងទៀត បាននាំគ្នាទៅផឹកស៊ីនៅហាងអាម៉ាហ្សូន រួចហើយក៏បបួលគ្នាមកផឹកបន្ត នៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀត លុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវនៅលំសង្កាត់ជើងឯក ជនដៃដល់បានឈប់ម៉ូតូ រួចចុះពីលើម៉ូតូកាន់កាំបិត ស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិត បន្ទាប់មកក៏ជិះម៉ូតូរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់តែម្ដង ទើបដឹកយកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់