ព័ត៌មានជាតិ

រថយន្តដឹកកម្មករ បើកជែងរថយន្តមួយគ្រឿង បណ្ដាលឲ្យក្រទ្បាប់ របួសមនុស្ស ២០នាក់ នៅខេត្តកណ្ដាល

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្សប្រមាណ ២០នាក់ ដោយក្នុងនោះមានអ្នកជិះនៅលើវាប្រហែល ៤០នាក់។

ហេតុការណ៍នេះ បានកើតហេតុនៅវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៣គីឡូម៉ែត្រលេខ ៣៥-៣៦ ភូមិជីមៅ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អ្នកបើកបររថយន្តឈ្មោះ សម្បត្តិ ភេទប្រុសអាយុ ៣៩ឆ្នាំនៅភូមិ ទួលវាសនា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ (គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ)។

ចំណែកជនរងគ្រោះទាំងអស់ រួមមាន៖
– ទី១ឈ្មោះឌិន ទន់ ភេទស្រីអាយុ ២៤ឆ្នាំនៅភូមិ ព្រែកតាមួង ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
– ទី២ ឈ្មោះ ស៊ី ភេទស្រី អាយុ ៣០ឆ្នាំនៅភូមិឃុំជាមួយគ្នា
– ទី៣ ឈ្មោះ រដ្ឋ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៤ ឈ្មោះ ឆិល ស្រីមុំ ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៥ ឈ្មោះ ឆិល ស្រីចៅ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៦ ឈ្មោះ ឃួន បូរី ភេទ ស្រីអាយុ ២៥ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៧ ឈ្មោះ ង៉ែត មុំ ភេទ ស្រីអាយុ ២៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៨ ឈ្មោះ នូរ ស្រីរ៉េតភេទ ស្រីអាយុ ៣២ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី៩ ឈ្មោះ កង ស្រីមុំ ភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១០ ឈ្មោះ អ៊ុក សីន ភេទ ស្រីអាយុ ២០ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១១ ឈ្មោះ នាង សំអឿន ភេទ ស្រីអាយុ ២៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១២ ឈ្មោះ ស៊ីម គីមលៀង ភេទ ស្រីអាយុ ៣៧ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៣ ឈ្មោះ អ៊ីម រ៉ន ភេទ ស្រីអាយុ ២៦ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៤ ឈ្មោះ ឡាយ សំណាត់ ភេទ ស្រីអាយុ ៣៤ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៥ ឈ្មោះ ផុល សុគា ភេទ ស្រីអាយុ ៤០ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៦ ឈ្មោះ ឃីម ណារីន ភេទ ស្រីអាយុ ៤១ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៧ ឈ្មោះ មុយ ទូ ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៨ ឈ្មោះញ៉ន ភី ភេទ ស្រីអាយុ ៣៣ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី១៩ ឈ្មោះឡែម ចន្ធូភេទ ស្រីអាយុ ៣០ឆ្នាំ ភូមិ ឃុំជាមួយគ្នា
– ទី២០ ឈ្មោះ បាក់ សុថេង ភេទ ប្រុសអាយុ ៣៨ឆ្នាំ ភូមិ ឃុំជាមួយគ្នា។ មកទល់ពេលនេះ ជនរងទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យលោកសង្ឃ ភ្នំពេញ។

រីឯចំពោះវត្ថុតាងរថយន្តកម្លាំងជំនាញ បានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយពេលក្រោយ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ការសន្និដ្ឋានរបស់សមត្ថកិច្ច
បាននិយាយថា រថយន្តបើកបរដឹកកម្មករ បានបើកជែងវ៉ារថយន្តផ្សេងទៀត ហើយក៏បានវាក់អឺ ជាមួយរថយន្តដែលមកបញ្ច្រាសទិសគ្នា ជាន់ហ្វ្រាំងមិនទាន់ ក៏ក្រឡាប់តែម្ដង៕

មតិយោបល់