ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាដើរថ្មើរជើង ត្រូវរថយន្តបុកស្លាប់ហើយរត់គេចបាត់ស្រមោល!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកអ្នកស្រវឹងដើរថ្មើរជើង ឈ្មោះ សាយ សុង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ភូមិអូរសួរស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕

មតិយោបល់