ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ដើរធ្លាក់ចូលស្រះទឹក លង់ស្លាប់

ប៉ៃលិនៈ បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈរូបគាត់ផឹកស្រាស្រវឹងជោកជាំ។ សាកសពបុរសខាងលើ ត្រូវបានប្រទះឃើញកាលពី​វេលាម៉ោង៧និង៣០នាទី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុចក្នុងស្រះទឹកក្បែរផ្ទះ ស្ថិត​ក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹង​ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ស ថា ភេទប្រុស​ អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ​ខាងលើ។ មូលហេតុ គឺជនរងគ្រោះ​​ផឹកស្រាស្រវឹង បានដើរធ្លាក់ចូលក្នុងស្រះទឹក បណ្តាលឲ្យលង់ទឹកស្លាប់។

តាមការធ្វើកោសលវិច័យរបស់​​សមត្ថកិច្ចជំនាញ​បានឲ្យ​ដឹងថា ជនរងគ្រោះ​ពិតជាបាន​ស្លាប់ ដោយសារលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី៕

មតិយោបល់