Post News Media ព័ត៌មានជាតិ ជនជាតិចិនបើករ...

ជនជាតិចិនបើករថយន្តថយក្រោយ បុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងចតស្ងៀម ផ្អើលទាំងយប់

ភ្នំពេញ: ជនជាតិចិនប្រុសស្រី៣នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស៣៣០មួយគ្រឿង ថយក្រោយចេញពីផ្សារស៊ីខេ ឆ្លងមកផ្លូវម្ខាងទៀតបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងកំពុងចតស្ងៀមរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្សារស៊ីខេ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជនជាតិចិនម្នាក់ជាអ្នកបើកបរនិងប្រុសៗ២នាក់ទៀត ជាអ្នករួមដំណើរ បានបើកថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AT-5350 ថយ ក្រោយ ចេញពីផ្សារស៊ីខេទិសដៅពីត្បូងទៅជើង ដោយមិនដឹងជាយ៉ាងម៉េចនោះទេ បានថយរថយន្តក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់ផ្លូវ៣១៥មកផ្លូវម្ខាងទៀត ជ្រុលទៅបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវ ១គ្រឿងម៉ាកវីសស្តូ ២ ម៉ាកកាមរីហាយប្រីត ៣ ម៉ាកកូរ៉ូឡា និង ២គ្រឿងទៀតម៉ាកតូយូតាព្រូស រួមនឹងកង់១គ្រឿងផងដែរ បណ្តាលឲ្យការខូចខាតយ៉ាងដំណំ។ ចំណែកស្ត្រីជាអ្នកបើកបរបានបើកទ្វាររថយន្តគេចខ្លួនបាត់បន្សល់ទុកប្រុសៗ២នាក់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់និងមានខាងតំណាងរថយន្តបង្កម្នាក់ចុះមកដល់កើតហេតុ និងបានសម្របសម្រួសជាមួយខាងម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕