ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីលួចទូរស័ព្ទ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានជនរងគ្រោះប្រទះឃើញ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រឹកកំពឹស បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥១នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចក់ វៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី ខណ:កំពុងនៅផ្ទះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃម៉ាក Lenovo ពណ៌ផ្កាឈូកលាយលឿង ចំនួន០១គ្រឿង តម្លៃ៤៧០ ដុល្លារអាមេរិក ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកកំពឹស កសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕

មតិយោបល់