ព័ត៌មានជាតិ

ម៉ូតូ ពន្លះរថយន្តមួយគ្រឿង ស្លាប់ ២នាក់ភ្លាមៗ នៅនឹងកន្លែង

កំពង់ស្ពឺ: កាលពីវេលាម៉ោង៦ និង ២០នាទីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥២-៥៣ ត្រង់ចំណុចភូមិបុស្ស តានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាកអ៊ិចសែនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ប៊ុត សុខុម ភេទប្រុស អាយុ២១ឆ្នាំ បានឌុបមនុស្សម្នាក់ ឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីរនៅភូមិអន្លង់សំរិត ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត១គ្រឿង ម៉ាក ហ៊្វុយស្សូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ ៣A.១៧៧២ មានសណ្តោរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ ៤A .១២៦២ បានបើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) ដោយបានបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ទាំង ២ នាក់ នៅនឹងកន្លែងកើតហេតុ និងរថយន្ត គ្រឿងខូចខាតស្រាល រីឯម៉ូតូកម្រិតធ្ងន់។

បច្ចុប្បន្នវត្ថុតាងទាំង២គ្រឿង ត្រូវបានយកមករក្សា ទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់