Post News Media ព័ត៌មានជាតិ បុគ្គលិកកំពង់...

បុគ្គលិកកំពង់ផែស្វយ័តភ្នំពេញម្នាក់ ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

កណ្តាល: កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លុក គីមមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ បិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិក កំពង់ផែស្វយ័តភ្នំពេញ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជូនប្រពន្ធឈ្មោះ អ៊ុក ទិត្យធារី ទៅធ្វើការរោងចក្រ នៅឃុំដីឥដ្ឋ ដូចសព្វដង លុះល្ងាច ម៉ោង១៨និង១៥ នាទី ប្រពន្ធបានមកដល់ផ្ទះឃើញផ្ទះបិទទ្វារ ក៏ឡើងទៅបើកទ្វារ ស្រាប់តែឃើញប្តីរបស់ខ្លួនចងកស្លាប់ បាត់ទៅហើយ ដោយមិនដឹងថាមានមូលហេតុអ្វីសោះ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងកម្លាំងជំនាញស្រុកសហការជាមួយអាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យប្រចាំឃុំចុះធ្វើការពិនិត្យសាកសពនិងបានបញ្ជាក់ថា ៖ សពពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕