ព័ត៌មានជាតិ

បុរសអាយុ ៣៣ឆ្នាំម្នាក់ ខូចចិត្តគូដណ្ដឹងផ្ដាច់ពាក្យ សម្រេចបញ្ចប់ជីវិតចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ស្ថិតនៅភូមិខ្វាន (ចម្ការចាម) ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ឡាប សាលីមហាន ភេទប្រុស អាយុ ៣៣ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះខូចចិត្តគូដណ្តឹងផ្ដាច់ពាក្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់