ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ​រ៍ ០៨កើត ខែ ចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង២៤នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទី១ដីចំការល្មុតភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅចំណុចទី២បន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅចំណុចទី៣បន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យ ០៤នាក់៖
១•ឈ្មោះ ថិ រត្ថា ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២•ឈ្មោះ សឿង ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣•ឈ្មោះ ជា ប៊ុនឡេង ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៤•ឈ្មោះ សៅ គន្ធា ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
– ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២០កញ្ចប់(ធំ០៦កញ្ចប់ តូច១៤កញ្ចប់)។
-ម៉ូតូ០១គ្រឿងម៉ាកHONDA SL បិទពណ៌ខ្មៅ គ្មានផ្លាកលេខ។
-ទូរស័ព្ទចំនួន០៤គ្រឿង(ម៉ាកoppo ពណ៌សចំនួន០១,ម៉ាកVIVO ព៌ណផ្ទៃមេឃ ,និងម៉ាកNOKIA អ៊ិនចុចពិល ចំនួន០២គ្រឿង ពណ៌ទឹកប៊ិចនិងពណ៌ខៀវ)។

នៅវេលាម៉ោងកើតហេតុខាងលើកំលាំងប៉ុស្តិ៍ស្វាយរលំបានធ្វើកាល្បាតតាមភូមិសាស្រ្ដរួចក៏បានជួបជនសង្ស័យ០២នាក់ដោយនៅក្នុងនោះមានឈ្មោះថិ រត្ថា ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនរួចឃាត់ខ្លួនឆែកឆេររកឃើញមានថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១,តូច០១)ហើយក៏ឃាត់ខ្លួនតែម្ដងរួចហើយបានរាយការណ៏ជូនលោកអធិការនិងលោកស្នងការរងទទួលផែនដោយមានការសម្របសម្រួលពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាលទើបកម្លាំងប៉ុស្តិ៍ស្វាយរលំបានចុះទៅដល់បន្ទប់ជួលរបស់ឈ្មោះថិ រត្ថា ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ បានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ធំរួចក៏បានបន្តចុះទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះជា ប៊ុនឡេង ដែលជាអ្នកទិញថ្នាំញៀនពីឈ្មោះថិ រត្ថាយកមកលក់បន្តស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ រកឃើញមានថ្នាំញៀនចំនួន១៧កញ្ចប់(ធំ០៤កញ្ចប់)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងអស់បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ឈ្មោះថិ រត្ថាដែលបានយកមកលក់អោយពួកខ្ញុំដើម្បីយកលក់បន្តពិតប្រាកដមែន។
បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់