ព័ត៌មានជាតិ

រថយន្តហ៊ីណូ បុកម៉ូតូសណ្តោងរ៉ឺម៉កផ្ងារជើង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤១-៤២ ស្ថិតនៅចំណុចភូមិចម្ការដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៣ និង៥២នាទីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាក លេខចង្កូតស្តាំ ០៥៥៤ អ្នកបើកបរមិនស្គាល់ឈ្មោះ បានចុះរត់គេចខ្លួនបាត់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១QB.០០៧៨ មានសណ្តោង រ៉ឺម៉ក ក្នុងទិសដៅច្រាស់គ្នា អ្នកបើកឈ្មោះ ថាវ រី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅស្រុកទ្រាំង ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់