ព័ត៌មានជាតិ

អគ្គិភ័យឆេះស្ថានីយប្រេងមួយកន្លែង នៅកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះ ស្ថានីយប្រេងសាំងមួយកន្លែង ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍។

ម្ចាស់ស្ថានីយឈ្មោះ កៅ ប៊ុនថេង ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើង នៅពេលរថយន្តប្រេងសាំង កំពុងបូមប្រេងចូលស៊ីទែន ជាងផ្សារដំបូលផ្ទះ នៅជាប់គ្នាហើយកម្ទេចភ្លើង បានខ្ទាតមកប៉ះសាំង បណ្តាលឲ្យឆាបឆេះតែម្តង។

ហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតទ្រព្យសម្បតិ្តឡើយ ខណ:ម្ចាស់បានពន្លត់ ទាន់ពេលដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ អស់ចំនួន៦បំពង់រលត់ទាំងស្រុង៕

មតិយោបល់